គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៨នេះ បាននិងកំពុងរៀបចំ ចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយ លើសន្លឹកឆ្នោតសម្រាប់ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៨ ។ បើតាម គ.ជ.ប ការចាប់លេខរៀងគណបក្សនយោបាយនេះ ធ្វើឡើងតាមប្រការ៥.១២ នៃបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ។
ប្រភព៖ដើមអំពិល
https://goo.gl/k4jNWk