ស្របពេលដែលការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ជិតមកដល់អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងចូលរួមតាមដានការបោះឆ្នោតនេះ ព្រោះជាព្រឹត្តិការណ៍ដ៏ធំមួយ របស់ជាតិ ។លោក ឌឹម សុវណ្ណារុំ បានថ្លែងក្រោយពេលបញ្ចប់ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នីមួយៗ លើសន្លឹកឆ្នោតក្នុងការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ថា”នេះគឺជាព្រឹត្តិការណ៍ ជាតិដូចច្នេះខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋ ពិតជាចាប់អារម្មណ៍ហើយ”។
ប្រភព៖ដើមអំពិល
https://goo.gl/s6LtKx