គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃចន្ទនេះបានចាប់ឆ្នោតលេខរៀងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈ។ ក្នុងនោះគណបក្សប្រជាជនទទួលបានលេខរៀងទី១ និងលេខរៀងបន្តបន្ទាប់ទៀតបានទៅលើ គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។បើតាម គ.ជ.ប ការចាប់លេខរៀង គណបក្សនយោបាយនេះ ធ្វើឡើងតាមប្រការ៥.១២ នៃបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ។ ដំណើរការចាប់ឆ្នោតនោះមានការចូលរួមពីសម្ដេចសង្ឃទាំងពីរគណៈ និងលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដោយក្នុងនោះគណបក្សប្រជាជនទទួលបានលេខរៀងទី១ តាមពីក្រោយដោយគណបក្សយុវជនកម្ពុជាទទួលបានលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិលេខ៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិចតនៅលេខរៀងទី៤។ ហើយគណបក្សប្រជាជន និងហ៊្វុនស៊ិនប៉ិច បានឈរឈ្មោះបោះឆ្នោតនៅគ្រប់មណ្ឌលទាំងអស់នៅទូទាំងប្រទេស គណបក្សខ្មែររួបរួមជាតិឈរឈ្មោះនៅ៧មណ្ឌល គណបក្សយុវជនកម្ពុជាឈរឈ្មោះ៣មណ្ឌល។
ប្រភព៖RFI
https://goo.gl/boCtp6