សមាជិកសភានៃសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មការកិច្ចការបរទេស លោក Ed Royce បានជួបជាមួយមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ នៅវត្តសាមគ្គី ក្នុងទីក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី៥ មករា ២០១៨។ បើតាម លោកស្រី មូរ សុខហួរអនុប្រធាន អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងជំនួបនេះ គឺមានចំណុចសំខាន់ចំនួន៣ ត្រូវបានលើកមកពិភាក្សា ដែលជាការវិវដ្តថ្មីចុងក្រោយនៃការតស៊ូមតិរបស់ក្រុមតំណាងរាស្ត្រអតីតគណបក្សប្រឆាំងដ៍ធំជាងគេនៅកម្ពុជានេះ ក្នុងការរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក។
ប្រភព៖RFI