ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អានសុន្ទរកថាជាងកន្លះម៉ោងកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងពិធីប្រារព្ធខួបថ្ងៃ៧មករា ដែលជាថ្ងៃប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្ត្រីម្នាក់ក្នុងវ័យ ៤៨ឆ្នាំ មានមាឌតូចស្តើង គឺអ្នកស្រី អ៊ុយ ណាវី មកពី សហគមន៍បុរីកីឡា រត់ចូលប្រុងទៅជិតវេទិកា ដើម្បីប្រគល់ឯកសារពាក់ព័ន្ធរឿងទំនាស់ដីធ្លីរបស់សហគមន៍អ្នកស្រីដែលរងការបណ្តេញចេញ ដើម្បីគម្រោងអភិវឌ្ឍទីក្រុង។អ្នកស្រីបានឲ្យដឹងថា អ្នកស្រីគ្រាន់តែចង់ផ្ញើរឯកសារពាក់ព័ន្ធនានា ឲ្យបានទៅដល់ដៃ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យលោកបានដឹងលឺ និងឆាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ជូនក្រុមគ្រួសារនិងសាច់ញាតិរបស់អ្នកស្រី។
ប្រភព៖VOA
https://goo.gl/i2iPrk