លោក ហ៊ុន សែន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ មករានេះថា "ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២ ។ កិច្ចប្រជុំនេះនឹងនាំមកនូវ គម្រោងអភិវឌ្ឍន៍ជាច្រើន សម្រាប់ប្រជាជាតិរស់នៅ តាមដងទន្លេមេគង្គហើយ ដែលភ្ជាប់ទៅទន្លេឡានឆានប្រទេសចិន ដែលក្នុងនោះមានប្រទេស កម្ពុជា, ថៃ, ឡាវ, វៀតណាម, ភូមា និងប្រទេសចិន។ដោយសារសន្តិភាព ស្ថរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំ កិច្ចប្រជុំកំពូលអន្តរជាតិ បែបនេះបាន ។ នេះជាមោទនភាពរបស់ ជាតិយើងទាំងមូល ដែលបានមកពីការរួមចំណែក របស់បងប្អូនជន រួមជាតិទាំងអស់គ្នា" ។
ប្រភព៖ ដើមអំពិល