សំណុំរឿង ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ពឹងមេធាវី ឲ្យប្តឹងលោក លឺ ឡាងស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចយកទៅជំនុំជម្រះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២0១៨។ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលមានអាយុ៧៧ឆ្នាំហើយនោះ ឲ្យបង្ហាញខ្លួនជាកំហិត ក្នុងសវនាការ នាពេលខាងមុខ។
ប្រភព៖ថ្មីថ្មី