លោក Raoul-Marc Jennar ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកជំនាញសង្គមនិងនយោបាយកម្ពុជា បានថ្លែងប្រាប់RFI ថា លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ទំនងបានបំភ្លេចប្រវត្តិសាស្ត្រកម្ពុជា និងថាលោកសម រង្ស៊ី កំពុងព្យាយាមដុតបញ្ឆេះកំហឹងឲ្យមានការរើសអើងនឹងវៀតណាម។ ការថ្លែងរបស់លោក Raoulបែប នេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥មករាកន្លងទៅនេះថា ថ្ងៃ៧មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ លោក សម រង្ស៊ី លើកឡើងថា មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកុម្មុយនីស្ត ដើម្បីលេបត្របាក់ទឹកដីនិងបំភ័ន្តភ្នែកប្រជារាស្ត្រខ្មែរ។ ក៏ប៉ុន្តែឆ្លើយតបទៅនឹងបញ្ហាប្រវត្តិសាស្ត្រនេះ លោក Raoul-Marc Jennarពន្យល់ថា៖
ប្រភព៖RFI
https://goo.gl/XzgHVj