រដ្ឋាភិបាលកម្ពុជាថា គ្រោងស៊ើបអង្កេត និងព្រមានរឹបអូសទ្រព្យសម្បត្តិអតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប ប្រសិនបើពួកគេបន្ដធ្វើសកម្មភាព ដែលរដ្ឋាភិបាលហៅថា ជា«ចលនាបដិវត្តន៍ពណ៌» ទោះបីជាតុលាការរំលាយបក្សប្រឆាំងចោលហើយក៏ដោយ។គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីកណ្ដាលខែវិច្ឆិកាឆ្នាំ២០១៧ ហើយតុលាការបានហាមឃាត់សមាជិកអតីតបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ប្រភព៖VOD
https://goo.gl/aF3gT1