នគរបាលជាតិកំពុងប្រមូលព័ត៌មានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ រូប ខណៈមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថាការរឹបអូសទ្រព្យសម្បត្តិអាចនឹងធ្វើឡើងប្រសិនបើមន្ត្រីគណបក្សទាំងនោះនៅបន្តធ្វើសកម្មភាព «បដិវត្តន៍ពណ៌របស់ពួកគេ» នៅបរទេស។សមាជិកជាន់ខ្ពស់ចំនួន ១១៨ រូបរបស់គណបក្សសង្គ្រោះជាតិត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំបន្ទាប់ពីតុលាការកំពូលកាលពីខែវិច្ឆិកាបានរំលាយគណបក្សប្រឆាំងដែលមានប្រជាពលរដ្ឋគាំទ្រស្ទើរពាក់កណ្តាលប្រទេសនេះដោយចោទប្រកាន់ថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/PMXLNm