គ.ជ.ប.បានកំណត់លេខរៀងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន៣ដែលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។ អ្នកវិភាគយល់ថា ការបោះឆ្នោតនេះគឺគ្រាន់តែបង្គ្រប់នីតិវិធីតែប៉ុណ្ណោះក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ឬ គ.ជ.ប.នៅថ្ងៃច័ន្ទនេះ បានកំណត់លំដាប់លេខរៀងជាផ្លូវការសម្រាប់គណបក្សនយោបាយ និងកំណត់អាសនៈព្រឹទ្ធសភានៅតាមភូមិភាគនានាទូទាំងប្រទេស ដើម្បីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅខែកុម្ភៈខាងមុខ។
ប្រភព៖VOA