រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី៩ ខែមករា បដិសេធសារអេឡិចត្រូនិករបស់លោកដែលបានលេចធ្លាយកាលពីថ្ងៃទី៨ ខែមករា ថា លោកមិនបានដឹងរឿងនេះទេ។ សារដែលអាស៊ីសេរី ទទួលបានបង្ហាញពីព័ត៌មានសម្ងាត់នៃទំនាក់ទំនងចិន-ខ្មែរ និងយុទ្ធសាស្ត្រសម្រាប់ប្រឆាំងនឹងគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។សារជុំវិញកិច្ចប្រជុំសម្ងាត់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ដែលបែកធ្លាយនោះបង្ហាញថា សម្រាប់ខួបលើកទី៦០ នៃទំនាក់ទំនងប្រទេសទាំងពីរហើយចិន នឹងផ្ដល់កាដូ ឬជំនួយចំនួន ១៥០លាន នៅក្នុងទិវាខួបលើកទី៦០នេះ។ ចិនក៏នឹងផ្ដល់ជំនួយផ្សេងទៀតដល់អង្គការសង្គមស៊ីវិលណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែរ។
ប្រភព៖RFA