អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ពីបទញុះញង់។ សង្គមស៊ីវិលយល់ថា ចំណាត់ការរបស់តុលាការ គឺជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ។អយ្យការសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការយ៉ាងលឿនលើបណ្ដឹងរបស់សហភាព និងសហព័ន្ធសហជីពដែលគាំទ្ររដ្ឋាភិបាលកម្ពុជា ចំនួន ១២០ ដែលបានដាក់ពាក្យប្ដឹងប្រឆាំងលោក ជា មុនី ពីបទញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។
ប្រភព៖RFA