ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងដាក់សំណើជាលើកទី១ ដើម្បីស្នើសុំឲ្យចៅក្រមស៊ើបសួរអនុញ្ញាតឲ្យលោក កឹម សុខា បាននៅក្រៅឃុំបណ្ដោះអាសន្ន។ សំណើសុំនៅក្រៅឃុំនេះធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរបានបដិសេធសំណើសុំប្ដូរពន្ធនាគារឃុំ លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខែត្រត្បូងឃ្មុំ ជិតព្រំដែនវៀតណាម មកនៅមន្ទីរឃុំឃាំងនគរបាលក្រុងភ្នំពេញ ប៉េហ្ស៊ី (PJ) និងពន្ធនាគារព្រៃស នារាជធានីភ្នំពេញ វិញ។
ប្រភព៖RFA