សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក លឺ ឡាយស្រេង ឲ្យចូលខ្លួនដើម្បីជំនុំជម្រះក្ដីក្នុងបណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករា ខាងមុខ។ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អាយុ ៧៧ឆ្នាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យបង្ហាញខ្លួនជាកំហិតក្នុងសវនាការលើសំណុំរឿងដែលរដ្ឋាភិបាលពឹងមេធាវីឲ្យប្ដឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
ប្រភព៖RFA