តុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងជំទាស់របស់លោក គឹម សុខ ក្នុងសំណុំរឿងចោទគណបក្សប្រជាជនថា ពាក់ព័ន្ធការសម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែមករា នេះ។ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល អ្នកស្រី គិម សត្ថាវី និងតំណាងមហាអយ្យការ លោក ឈួន ចាន់ថា នឹងបើកសវនាការជំនុំជម្រះរឿងក្ដីលោក គឹម សុខ ដែលបានប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។
ប្រភព៖RFA