លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ទើប​អាច​ធ្វើ​ឲ្យ​កម្ពុជា នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា

2018-01-10 09:44:00 5326 Views

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ទើប​អាច​ធ្វើ​ឲ្យ​កម្ពុជា នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា។ ប៉ុន្តែ​អ្នក​ធ្វើ​ការ​គាំទ្រ​ឲ្យ​មាន​សន្តិភាព និង​គណបក្ស​នយោបាយ មិន​ឯកភាព​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​កម្ពុជា ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​នៅ​ឡើយ។មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​យល់​ថា កម្ពុជា​នៅ​ខ្វះ​ធាតុ​ផ្សំ​មួយ​ចំនួន​ទៀត ​ទើប​អាច​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ។ប្រធាន​អង្គការ​សីលការ និង​ជា​អតីត​សមាជិក​គណៈកម្មការ​ក្រុម​ការងារ​កសាង​សន្តិភាព អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅ​ឡើយ ដោយសារ​កម្ពុជា ខ្វះ​យុត្តិធម៌ គឺ​ខ្វះ​ប្រព័ន្ធ​យុត្តិធម៌​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​ពឹង​ពាក់​បាន ថ្វី​ត្បិត​តែ​ពុំ​មាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ក្ដី ប៉ុន្តែ​បញ្ហា​ទាំង​ពីរ​នេះ​ទាក់ទង​គ្នា។

ប្រភព៖RFA

https://goo.gl/o67sSv

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា