មេធាវីតំណាងឲ្យសហជីពចំនួន ១២០ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញពាក់ព័ន្ធនឹងករណីប្ដឹងលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករ និងជាប្អូនលោក ជា វិជ្ជា ដែលត្រូវបានគេបាញ់សម្លាប់ទាក់ទិននឹងរឿងលោក ជា មុនី បានអំពាវនាវឲ្យអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលកម្ពុជា។លោកមេធាវី កេតុ សុវណ្ណឌី និងលោកមេធាវី ដារ៉ា សុបញ្ញា ដែលតំណាងឲ្យក្រុមសហជីពទាំង ១២០ បានថ្លែងថាលោកបានឆ្លើយសំណួរព្រះរាជអាជ្ញា លោក សៀង សុខ ពាក់ព័ន្ធនឹងអង្គហេតុ អង្គច្បាប់ និងបានដាក់ភ័ស្តុតាងបន្ថែមដើម្បីគាំទ្រដល់បណ្ដឹងរបស់លោក។ ទោះយ៉ាងណាលោកថាលោកមិនអាចបង្ហើបប្រាប់ថាភ័ស្តុតាងនោះជាអ្វីបានទេ ព្រោះប៉ះពាល់ដល់វិជ្ជាជីវៈមេធាវីដែលត្រូវរក្សាការសម្ងាត់នៃរឿងក្តី។
ប្រភព៖ភ្នំពេញប៉ុស្តិ៍