លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក ជា មុនី្ន អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ឲ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ លោក ជា មុនី ត្រូវបានសហភាពនិងសហព័ន្ធសហជីព ដែលមាននិន្នាការខាងរដ្ឋាភិបាល ដាក់ពាក្យប្តឹងពីបទញុះញង់។
ប្រភព៖ថ្មីៗ