ក្រុមមេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំពាក្យស្នើសុំ ហើយថា នឹងដាក់ទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ដើម្បីស្នើឲ្យកូនក្តីបាននៅក្រៅឃុំបណ្តោះអាសន្ន។លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប នៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេស មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់» រហូតមកដល់ពេលនេះលោកត្រូវបានជាប់ឃុំជាង៤ខែហើយ។
ប្រភព៖VOD