លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់ចំនួន ៣.៨០០លានដុល្លារអាមេរិក កើនឡើង ២៥% បើប្រៀបធៀបនិងឆ្នាំ២០១៦ កន្លងទៅ ។យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកហ៊ុន សែន នៅរសៀលថ្ងៃទី១០ មករានេះ បានឲ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី និងទទួលទានអាហារ ការងារពេលថ្ងៃត្រង់ ជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃវៀតណាម ។
ប្រភព៖ដើមអំពិល
https://goo.gl/PTs8YS