លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះតុលាការកំពូល សម្រេចបន្តឃុំខ្លួនជនជាប់ចោទ គឹម សុខ ក្នុងពន្ធនាគារដដែល ករណីចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី បន្ទាប់ពីបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។មេធាវីតំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី លោក គី តិច ថ្លែងថា តុលាការកំពូល តម្កល់សាលដីកា សភាស៊ើបសួរសាលាឧទ្ធរណ៍ ដដែល ពោលគឺ បន្តឃុំខ្លួនជនជាប់ចោទ គឹម សុខ ។
ប្រភព៖ដើមអំពិល