លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្តអំពាវនាវជាថ្មីម្ដងទៀតដល់កងកម្លាំងប្រដាប់អាវុធ កុំឲ្យស្ដាប់តាមបញ្ជារបស់ជនផ្ដាច់ការ ប្រសិនបើជននោះបញ្ជាឲ្យបាញ់ប្រហារពលរដ្ឋស្លូតត្រង់ដែលក្រោកទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ការអំពាវនាវជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ពីបទញុះញង់កងទ័ពមិនឲ្យស្ដាប់បញ្ជាមេ។
ប្រភព៖RFA