តុលាការកំពូលបន្តច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា ជាលើកទី២ នៅថ្ងៃទី១០ ខែមករា។ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល អ្នកស្រី គិម សត្ថាវី ប្រកាសថាបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារដដែល។ សវនាការនៅតុលាការកំពូល នៅព្រឹកនេះ មិនមានវត្តមានលោក ជូង ជូងី ដែលជាមេធាវីរបស់លោក គឹម សុខ ទេ ដោយលោកថា មិនបានទទួលលិខិតអញ្ជើញពីតុលាការ។ ប៉ុន្តែក្នុងសវនាការនេះមានវត្តមានលោក គី តិច ជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រភព៖RFA