កូនស្រីច្បងរបស់លោក កឹម សុខា និងជាមន្ត្រីកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានជួបជាមួយឧបការីក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក រ៉េនដល ស៊្រីវឺរ (Randall Schriver) និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ផាទ្រីក មឺរហ្វី (Partrick Murphy) ពិភាក្សាអំពីវិបត្តិនយោបាយនៅកម្ពុជា ការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនលោក កឹម សុខា និងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ប្រភព៖RFA