គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណទុកជាមុន ក្នុងការការពារសន្តិសុខ និងសណ្តាប់ នៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញផ្សាយ នៅថ្ងៃទី១០ខែមករា ឆ្នាំ២០១៨។
ប្រភព៖ថ្មីៗ