កិច្ចប្រជុំកំពូលមេដឹកនាំយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយនៅថ្ងៃទី១០ ខែមករានេះ ដោយបានអនុម័តឯកសារសំខាន់ចំនួនពីរ។ ឯកសារទាំងនោះរួមានសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលលើកទីពីរ ផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២២) ។ ក្រៅពីនេះមេដឹកនាំក៏បានកត់សម្គាល់ពីបញ្ជីរួមនៃគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទីពីរ និងរបាយការណ៍នៃក្រុមការងារតាមវិស័យអាទិភាពទាំង៦ ផងដែរ។
ប្រភព៖ថ្មីៗ