តាមដីកាបង្គាប់ លោក សម រង្ស៊ី អតីប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចូលបំភ្លឺនៅមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨នេះ លើបណ្តឹងរបស់កងទ័ពកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី ពុំអាចធ្វើតាមដីកាបង្គាប់នេះបានទេ ដ្បិតបច្ចុប្បន្ន លោក កំពុងរស់នៅឯបរទេសឯណោះ។លោក សម រង្ស៊ី ធ្លាប់ប្រាប់សារព័ត៌មាន ពីក្រៅប្រទេសមកថា លោក មានបំណងបំភ្លឺជូនតុលាការ ដោយមិនចង់គេចវេះនោះទេ។ ប៉ុន្តែ លោក ស្នើថា ការបំភ្លឺនោះ ត្រូវធ្វើឡើងតាមរយៈការតភ្ជាប់វីដេអូ (Video Conference) ពីក្រៅប្រទេសមក។
ប្រភព៖ថ្មីៗ