លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យភាគីចិន ជួយជំរុញការនាំចេញស្ករសពីកម្ពុជា ជាពិសេសជំរុញ អ្នកទេសចរចិន មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ ។ក្នុងឱកាសជួបប្រជុំទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង នាវិមានសន្តិភាព នៅថ្ងៃទី១១ មករានេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសចិនកំពុងនាំមុខគេ លើការវិនិយោគនៅកម្ពុជាសព្វថ្ងៃ រួមទាំងគម្រោងដែល ត្រូវបានចុះហត្ថលេខានាព្រឹកនេះផងដែរ ។ ជាពិសេសលើវិស័យទេសចរណ៍ ក៏ចិនកំពុងនាំមុខដែរ។
ប្រភព៖ដើមអំពិល
https://goo.gl/46f9GZ