កម្ពុជា-ចិន បានព្រមព្រៀងបាញ់បង្ហោះផ្កាយរណបជាលើកដំបូង ដែលគ្រោងចំណាយទឹកប្រាក់១៥០លានដុល្លារអាមេរិក។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងលោក គិត ម៉េង នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក យីន លីម៉េង ប្រធានសាជីវកម្មឧស្សាហកម្មមហាកំពែងចិន (China Great Wall Industry Corporation)។គម្រោងបាញ់ផ្កាយរណបនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងចំណោមកិច្ចព្រៀមព្រៀងទាំង១៩ទៀត ដែលបានចុះហត្ថលេខាដោយ រួមគ្នារវាងវិស័យរដ្ឋនិងរដ្ឋ, រវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងរវាងវិស័យឯកជន និងឯកជន ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឹឈាំង នាយករដ្ឋមន្ដ្រីចិន នៅវិមានសន្ដិភាព នៅថ្ងៃទី១១ មករានេះ។
ប្រភព៖ថ្មីៗ
https://goo.gl/26cZmm