នៅថ្ងៃទី១១ ខែមករា ចិនបង្ហាញផែនការសាងសង់ព្រលានយន្តហោះថ្មីមួយក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃជិតមួយពាន់លានដុល្លារ និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត ដែលមានគោលដៅជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរថែមទៀត។ ផែនការនេះបង្ហាញក្នុងដំណើរទស្សកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាំង ក្នុងកម្ពុជា។ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការពង្រឹងទំនាក់ទំនងទ្វេភាគី។
ប្រភព៖ថ្មីៗ
https://goo.gl/Zz1vxy