ស្ត្រីដែលចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានតុលាការកាត់ ទោសដាក់ពន្ធនាគារមួយឆ្នាំ និងពិន័យប្រាក់ ១ លានរៀល។លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើការប្រកាសសាលក្រមចំពោះមុខជនជាប់ចោទ និងផ្តន្ទាទោសស្រ្តីឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ អាយុ៣ ៧ ឆ្នាំ ដោយដាក់ពន្ធនាគារ ១ ឆ្នាំ និងពិន័យប្រាក់ ១ លានរៀលចូលថវិការដ្ឋ។
ជនជាប់ចោទ ហ៊ីន វ៉ាន់ស្រីពៅ បានប្រើឈ្មោះក្នុងហ្វេសប៊ុកថា ហេង លក្ខិណា។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍