គម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយ នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានបង្ហើបឲ្យដឹងពីព័ត៌មានលម្អិត នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានការចុះហត្ថលេខា រវាងធនាគារចិន និងតំណាងក្រុមហ៊ុនវិនិយោគកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងធ្វើឡើងលើទំហំដី ២ពាន់៦រយហិកតា ដោយប្រើទុនវិនិយោគ ១ពាន់៥រយលានដុល្លារ ក្នុងនោះទឹកប្រាក់ ១ពាន់១រយលានដុល្លារ ជាកម្ចីពីធនាគារចិន។
ប្រភព៖RFI
https://goo.gl/FBqaks