លោកអ្នកនាំពាក្យបក្សកាន់អំណាច បានថ្លែងតាមរយៈបណ្តាញ តេឡេក្រាមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ថា “ដូច្នេះ គ្មានហេតុផលណាចោទ ឬមួលបង្កាច់ថា កម្ពុជាមាននយោបាយការបរទេស ងាកទៅខាងណានោះឡើយ” ។ មានមតិមួយចំនួនលើកឡើង គោលនយោបាយការទូតកម្ពុជា ងាកទៅរកប្រទេសចិន ក្រោយពីលោក លី គឺឈាំង នាយករដ្ឋមន្ត្រីចិន បានធ្វើដំណើរទស្សនកិច្ច ផ្លូវការនៅកម្ពុជា ។
ប្រភព៖ដើមអំពិល
https://goo.gl/xyv3bm