រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងថ្មីមួយដើម្បីគ្រប់គ្រងសកម្មភាពអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិជាអ្វីដែលសង្គមស៊ីវិល សម្ដែងក្ដីបារម្ភ ខណៈមន្ត្រីក្រសួងមហាផ្ទៃថាខ្លួនមានបំណងឃ្លាំមើលការអនុវត្តរបស់អង្គការទាំងអស់ឲ្យស្របតាមច្បាប់។នេះបើតាមសៀវភៅរាជកិច្ចក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ។តាមសេចក្ដីសម្រេចចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៥ ខែធ្នូឆ្នាំមុនសរសេរថាគណៈកម្មាធិការនេះមាន ៣៣ រូបដោយមានរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៉ុល លឹម និងរដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ជាសហប្រធានលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអនុប្រធានព្រមទាំងមាន ២៩ រូបទៀតមកពីស្ថាប័នផ្សេង។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍