ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឺកហ្វឺន លំហាត់បាញ់ គ្រាប់ពិតចល័ត វាយសង្គ្រុប ថ្នាក់កងអនុសេនាធំ ថ្មើរជើងយានយន្ត របស់សិក្ខាកាម កងពលតូចលេខ៧០ ដែលរួមមាន សិក្ខាកាមមកពីយោធ ភូមិភាគទី២, យោធភូមិភាគទី៣, យោធភូមិភាគពិសេស និងកងពលធំអន្តរាគមន៍លេខ៣ នៅទីលាន សាលាហ្វឹកហ្វឺនរបស់ កងពល នៅតំបន់ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា សិនកងទ័ពមិនច្បាស់លាស់ គឺកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងដូចប្រទេសស៊ីរី លីបី និងបណ្តាប្រទេស មួយចំនួនទៀត។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “សង្គ្រាមផ្ទុះឡើង ដោយសារកងទ័ព បញ្ចប់ក៏ដោយសារកងទ័ព បើសិនកងទ័ពមិនច្បាស់លាស់ គឺកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងដូចប្រទេសស៊ីរី លីបី និងបណ្តាប្រទេសមួយចំនួនទៀត។
ប្រភព៖សារព័ត៌មានដើមអម្ពីល