បន្ទាប់ពីចប់កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី១៥មករានេះ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានរារែកក្នុងការឆ្លើយសំណួរត្រង់ៗទៅកាន់អ្នកកាសែតពីរឿងតែងតាំងអ្នកជំនួញចិនម្នាក់ជាអនុប្រធានគណបក្ស។ ប្រធានគណបក្សរាជានិយមអង្គនេះ មានបន្ទូលថាការតែងតាំងលោក ចាក់គី សែ ដែលជាអ្នកជំនួញជនជាតិចិននោះ នឹងមិនអាចធ្វើទៅបានទេ។ជាមួយគ្នានេះ លោកញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្លែងថា គណបក្សហ្វ៊ុនស៊ិនប៉ិចមិនបានតែងតាំង សេដ្ឋីចិន ឈ្មោះចាក់គី សែ នោះ អោយធ្វើជាអនុប្រធាន គណបក្សទេ ប៉ុន្តែគ្រាន់តែជាជនជាតិចិនធម្មតានិងជាទីប្រឹក្សា សេដ្ឋកិច្ចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែប៉ុណ្ណោះ។
ប្រភព៖RFI
https://goo.gl/n2mBKd