លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃចន្ទនេះ បានចេញមុខអះអាងថា មានការបកស្រាយខុសជុំវិញការលើកឡើងរបស់លោកទាក់ទងបន្លែគីមី។ ការបំភ្លឺរបស់ប្រមុខរដ្ឋាភិបាលនាពេលនេះធ្វើឡើងក្រោយលោកបាននិយាយ២លើករួចមកហើយអំពីវត្តមានបន្លែគីមី ស្របពេលមានការរិះគន់ពីសាធារណៈជន។ បើតាមលោក ហ៊ុន សែន អ្វីដែលលោកបានលើកឡើងគឺមានបំណងល្អ ចង់ឲ្យពលរដ្ឋចេះការពារខ្លួន និងត្រួតពិនិត្យដោយខ្លួនឯងតាមរយៈការពហិកាកុំទិញនូវទំនិញដែលប្រើជាតិគីមី។ លោកបានសម្ដែងការហួសចិត្តថា គ្រាន់តែពាក្យសម្ដីប៉ុណ្ណឹងសោះនាំឲ្យមានការវាយប្រហារមកលើរូបលោកដែរ។ មិនតបតត្រឡប់ទៅវិញ លោក ហ៊ុន សែន អះអាងថា លោកនៅតែបន្តក្រើនរំឭកទៅពលរដ្ឋឲ្យចេះការពារប្រសើរជាងព្យាបាល ដែលន័យនេះសំដៅឲ្យពលរដ្ឋត្រួតពិនិត្យមុននឹងទិញនូវទំនិញប្រើជាតិគីមីយកមកប្រើប្រាស់។
ប្រភព៖RFI
https://goo.gl/Kg3o5r