នៅក្នុងវេទិកាជួបជុំមួយនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ មករា លោកសម រង្ស៊ី ដែលធ្លាប់ជាប្រធានអតីតបក្សសង្គ្រោះជាតិ បានអំពាវឲ្យប្រជាពលរដ្ឋជាពិសេសអ្នកគាំទ្រអតីតបក្សប្រឆាំងគាំទ្រនិងចូលរួមជាមួយ"ចលនាសង្គ្រោះជាតិ” ដែលទើបង្កើតឡើងថ្មី។ ប៉ុន្តែទន្ទឹមនឹងការអំពាវនាវនេះ ក្រុមអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតបក្សប្រឆាំងនៅអាមេរិកចំនួន៥០នាក់ បានប្រកាសមិនចូលរួមទៅវិញ។នៅចំពោះមុខអ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកសម រង្ស៊ី បានអះអាងថា “ចលនាសង្គ្រោះជាតិ”នេះ គឺជាក្របខណ្ឌថ្មីមួយដែលគ្មាននរណាអាចប៉ះពាល់បានហើយក៏គ្មាននរណាអាចរំលាយបានដែរ សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីបានឡើយ។
ប្រភព៖RFI
https://goo.gl/bh7JxY