លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឆ្នាំថ្មីនេះត្រូវធ្វើយ៉ាងណាឲ្យ សេដ្ឋកិច្ចនិងសន្តិសុខកាន់តែ រឹងមាំជាពិសេសដំណើរការនៃការរៀបចំការបោះឆ្នោតព្រឹទ្ធសភានិងរដ្ឋសភាដែលជាការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទោះបីជាជាអវត្តមានអតីតបក្សប្រឆាំងក៏ដោយ។ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល មានតែតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងប៉ុណ្ណោះ ជាអ្នកបោះឆ្នោត ។ តាមប្រតិទិន គ.ជ.ប ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ រីឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រភព៖ដើមអំពិល
https://goo.gl/PbdSSf