អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិនៅថ្ងៃនេះបានអះអាងថា គណបក្សនេះមិនមានការបែកបាក់ផ្ទៃក្នុងទេ។ ជាការអះអាង ក្រោយពីការបង្កើតចលនាសង្រ្គោះជាតិ ដោយលោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សនេះមួយចំនួន ខណៈមានមន្ត្រីនៃអតីតបក្សប្រឆាំងនេះ មួយចំនួនទៀតប្រកាសមិនចូលរួម។លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៦ ខែមករាថា មន្ត្រីនៃអតីតគណបក្សប្រឆាំងមិនបែកបាក់គ្នានោះទេ ហើយគ្រាន់តែមានការខ្វែងគំនិតគ្នាប៉ុណ្ណោះក្នុងការដោះស្រាយបញ្ហាជាតិ។ លោកបន្ថែមថា ការរៀបចំបង្កើតចលនាសង្រ្គោះជាតិឡើង ប្រហែលជាមិនមានលទ្ធភាពក្នុងការជួបជុំ ឬជជែកគ្នា។
ប្រភព៖RFI
https://goo.gl/YEX7Vp