ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នឹងពិនិត្យទិដ្ឋភាពផ្លូវច្បាប់ ទៅលើរបស់ដែលហៅថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ។នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សម្តេច ស ខេង បានឆ្លើយតបទៅសំណួរអ្នកព័ត៌មានខ្លីថា “ខ្ញុំគិតថា នេះជាការដែលគាត់ប្រកាស ប៉ុន្តែសំខាន់យើងមើល ទៅលើទិដ្ឋភាពច្បាប់ តើវាត្រូវឬមិនត្រូវ ។ បើថា មិនត្រូវទេ មិនអាចធ្វើបានទេ។ ឧបមាថា បើខុសច្បាប់ហើយ ចាំបាច់មកសួរខ្ញុំ អាហ្នឹងទុកឲ្យច្បាប់គេធ្វើការ” ។
ប្រភព៖ដើមអំពិល
https://goo.gl/KgXn1G