តុលាការកំពូលទើបចេញសាលដីកាសម្រេចឲ្យលោក សម រង្ស៊ី សងជំងឺចិត្តលោក ហេង សំរិន ប្រធានរដ្ឋសភា ចំនួន ៦ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍។តុលាការកំពូល ចេញសាលដីកាសម្រេចពិន័យចំនួន ១០.០០០.០០០រៀល (ដប់លានរៀល) ចូលថវិការដ្ឋ និងប្រាក់សងជំងឺចិត្តដល់លោក ហេង សំរិន ដែលជាដើមបណ្ដឹងចំនួន ២៥០.000.000រៀល (២៥០លានរៀល) ស្មើប្រមាណ ៦ម៉ឺនដុល្លារ ពាក់ព័ន្ធករណីបទបរិហារកេរ្តិ៍លោក ហេង សំរិន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីចុងឆ្នាំ២០១៥ ដោយចោទលោក ហេង សំ រិន ថាជាអ្នកកាត់ទោសសម្ដេច សីហនុ ជាជនក្បត់ជាតិ។
ប្រភព៖RFA
https://goo.gl/Fm9tm8