មេធាវីការពារក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា អ្នកស្រីពុំបានដឹងអំពីព័ត៌មានដែលថា លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ បានស្នើសុំតុលាការដើម្បីជួបលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃសុក្រ ទី១៩ ខែមករា ខាងមុខនេះទេ។អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១៦ មករា ថា អ្នកស្រីមិនបានដឹងថា លិខិតរបស់លោក ម៉ៅ មុនីវណ្ណ ដែលត្រូវបានផ្សាយនៅលើសារព័ត៌មានគាំទ្រលោក ហ៊ុន សែននោះ ជាឯកសារពិតប្រាកដ ឬទេ។
ប្រភព៖RFA
https://goo.gl/2h7v96