ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងអះអាងថា នឹងពិនិត្យទិដ្ឋភាពផ្លូវច្បាប់ទៅលើរបស់ដែលហៅថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ(CNRP)។ការលើកឡើងរបស់លោក ស ខេង ក៏ស្របពេលដែលលោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា ការបង្កើតធ្វើឡើងដោយអត្តនោម័ត ដោយគ្មានការសួរយោបល់ពីអតីតសមាជិកផ្សេងទៀតទេ។
ប្រភព៖ដើមអំពិល
https://goo.gl/9uSMuf