កម្ពុជា​ធ្លាក់​ចុះ ១ ពិន្ទុ​លើ​ផ្នែក​សេរីភាព

2018-01-17 10:23:00 4718 Views

ថ្វី​បើ​មាន​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ​ក្តី​ក៏​ពិន្ទុ​ផ្នែក​សេរីភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ ដែល​ទើប​តែ​ចេញ​ផ្សាយ​ដោយ​អង្គការ Freedom House បាន​បង្ហាញ​ថា​ហាក់​មិន​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ​។ប្រទេស​កម្ពុជា​ដែល​តែងតែ​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ថា​ជា​ប្រទេស ​«​មិន​មាន​សេរីភាព​» ​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​មាន​ការ​វាយតម្លៃ​ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩៥ មក​នោះ​គឺ​បាន​ទទួល​ពិន្ទុ​សរុប​តែ ៣០/១០០ ប៉ុណ្ណោះ (​ពិន្ទុ​ ១០០ ​តំណាង​ឱ្យ​ប្រទេស​ដែល​មាន​សេរីភាព​ខ្លាំង​បំផុត​) ​គឺ​ធ្លាក់​ចុះ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ឆ្នាំ ២០១៦​។របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​៖ «​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន បាន​ធ្វើការ​បង្ក្រាប​ទាំង​កំរោល​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨»​

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/R9BukY


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា