ក្រុមអតីតតំណាងរាស្ត្រគណបក្សប្រឆំាង បានដាក់លិខិតមួយស្នើទៅតុលាការជាថ្មីទៀត ដោយថាដើម្បីសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង និងរាយការណ៍ពីការវិវត្តនយោបាយនៅកម្ពុជា។ក្នុងលិខិតរបស់ក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ ដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែមករាម្សិលមិញនេះ បានឲ្យដឹងថា អតីតតំណាងរាស្ត្រ៥រូប និងសហការី១០នាក់ផ្សេងទៀត បានស្នើទៅចៅក្រមស៊ើបសួរលោក គឺ ឬទ្ធី ដើម្បីចូលសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារ នាថ្ងៃទី១៩ ខែមករា វេលាម៉ោង៩ព្រឹក ខណៈតុលាការមិនទាន់មានការឆ្លើយតបនៅឡើយ។
ប្រភព៖VOD
https://goo.gl/gHXoGb