អ្នកនាំពាក្យរដ្ឋសភាជាតិ នៅថ្ងៃពុធនេះ បានប្រតិកម្មទាត់ចោលទាំងស្រុងលើរបាយការណ៍សង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ឆ្នាំទី៤ នៃរដ្ឋសភានីតិកាលទី ៥ ឆ្នាំ ២០១៧ ដែលវាយតំលៃថា ប្រសិទ្ធភាពរបស់រដ្ឋសភា ត្រូវបានបន្តធ្លាក់ចុះជាងឆ្នាំ ២០១៦។ របាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL បានបង្ហាញថា សកម្មភាពស្ទើរគ្រប់ផ្នែកនៅក្នុងរដ្ឋសភា ក្នុងឆ្នាំ ២០១៧ គឺធ្លាក់ចុះ ព្រមទាំងមានលាយឡំដោយផលប៉ះពាល់អវិជ្ជមាន និងអយុត្តិធម៌ធ្ងន់ធ្ងរចំពោះសម្លេងម្ចាស់ឆ្នោត។ ប៉ុន្តែសម្រាប់រដ្ឋសភា អ្វីគ្រប់យ៉ាង គឺបានធ្វើតាមដំណើរនៃកិច្ចព្រមព្រៀងនយោបាយ ព្រមទាំងមិនដែលឃ្លាតពីការគោរពច្បាប់របស់ប្រទេសនោះឡើយ។
ប្រភព៖RFI
https://goo.gl/joR59m