នាយករដ្ឋមន្ត្រី រំឭកជាថ្មីទៀត ឲ្យកម្មករស្វែងយល់ពីការអភិវឌ្ឍជាតិចេញពីចំណុចសូន្យ ទើបលោកថា ការសម្រេចនយោបាយមិនវង្វេងទិស។ក្នុងពិធីជួបកម្មករ ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះលោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឲ្យកម្មករបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោក ដែលកំពុងគ្រប់គ្រងអំណាច។លោក ហ៊ុន សែន បានរំឭកថា មានតែគណបក្សរបស់លោកទេ បានកសាងប្រទេស ចេញពីបាតដៃទទេ រហូតមានអគារខ្ពស់ៗ ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចប្បច្ចុប្បន្ន។ លោកថាមិនតែប៉ុណ្ណោះ គណបក្សលោក បានលុបបំបាត់ភាពក្រីក្រ ពី១០០%មកសល់ត្រឹម៩% គិតត្រឹមថ្ងៃដែលលោកថ្លែងសារនេះ។
ប្រភព៖VOD
https://goo.gl/a7u5vy