អតីតតំណាងរាស្ត្រប្រាំរូប នៃគណបក្សសង្គ្រោះជាតិ រួមទាំងសហការីមួយចំនួនទៀត បានដាក់សំណើទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចូលជួបលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំ។ បំណងរបស់ក្រុមតំណាងរាស្ត្រ ដែលចង់ជួបលោក កឹម សុខា គឺបង្ហាញឡើង ក្រោយពីលោក សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន បានបង្កើត «ចលនាសង្គ្រោះជាតិ» នៅក្រៅប្រទេស នាពេលថ្មីៗនេះ។
ប្រភព៖ថ្មីៗ
https://goo.gl/84woy7